loading...

វិធីការពាររោគក្តៅក្នុង ពងបែកក្នុងប្រអប់មាត់

តើមិត្តអ្នកអានដឹងទេថា ការអត់ងងុយអាចនឹងនាំរោគខាងក្នុងប្រអប់មាត់ដូចជា “ពងបែកព្រោះក្តៅក្នុង” មកឱ្យយើងបាន តែកុំបារម្ភអី ពេលនេះយើងនាំគ្នាទៅរៀនយល់ដឹងពីវិធីការពាររោគពងបែកក្នុងមាត់ព្រោះក្តៅក្នុងនេះតំណាលគ្នាតែម្តងដូចតទៅ ៖

ក្តៅក្នុង អាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទគ្រប់វ័យ ដោយអាការក្តៅក្នុងនេះនឹងកើតឡើងនៅក្នុងប្រអប់មាត់ ចាប់ផ្តើមដំបូងមានពងក្រហមៗកើតឡើង ហើយបន្ទាប់ពីនោះមកក៏ក្លាយបន្តិចម្តងៗទៅជាគ្រាប់ពណ៌សមានពណ៌ ក្រហមព័ទ្ធជុំវិញទុលឡើង ធ្វើឱ្យឈឺនៅត្រង់កន្លែងដែលកើតនោះ រួចហើយបែក និងឡើងក្រហាយនៅពេលញ៉ាំបាយម្តងៗ។ អាការក្តៅក្នុងមានមូលហេតុមកពីការចូលគេងយប់ជ្រៅ រាងកាយល្វើយអស់កម្លាំង ភាពតានតឹងធុញថប់ ការប្រែប្រួលរបស់អ័រម៉ូន ការមករដូវ (ចំពោះស្រ្តី) ការប្រត្តិកម្មចាញ់អាហារ ឬអាចបណ្តាលមកពីការខ្វះវិតាមីន B12 ធាតុដែក និងអាស៊ីតហ្វូលីក តែសូមកុំបារម្ភជ្រុលពេកអី វិធីការពារមិនឱ្យកើតរោគក្តៅក្នុងនេះ គ្រាន់តែយើងប្រតិបត្តិតាមវិធីណែនាំដូចខាងក្រោមប៉ុណ្ណោះ។

១ . គួរចៀសវាងការហាលថ្ងៃរយ:ពេលយូរ ព្រោះវានឹងធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយឡើងខ្ពស់ ។
២ . គួរទទួលទានវិតាមីន C ដើម្បីឱ្យប្រព័ន្ធភាពស៊ាំនឹងជំងឺរបស់រាងកាយរឹងមាំជាប់ជានិច្ច ។
៣ . មិនគួរញ៉ាំអាហារប្រភេទខ្លាញ់ៗ ចៀនបំពងឡើយ ព្រោះវានឹងរឹតតែបង្កើនកំដៅដល់រាងកាយ ។
៤ . គួរជ្រើសរើសញ៉ាំអាហារណាដែលមានលក្ខណ:ត្រជាក់ៗ ដូចជា ផ្លែក្រូច ឪឡឹក ជាដើម ។

ដោយវិធីងាយៗទាំងនេះ យើងនឹងបានស្រួលខ្លួន ចៀសផុតពីអាការពងបែកនៅក្នុងមាត់ទៅហើយ៕
This is the most recent post.
Older Post

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.