Latest Post

តើមិត្តអ្នកអានដឹងទេថា ការអត់ងងុយអាចនឹងនាំរោគខាងក្នុងប្រអប់មាត់ដូចជា “ពងបែកព្រោះក្តៅក្នុង” មកឱ្យយើងបាន តែកុំបារម្ភអី ពេលនេះយើងនាំគ្នាទៅរៀនយល់ដឹងពីវិធីការពាររោគពងបែកក្នុងមាត់ព្រោះក្តៅក្នុងនេះតំណាលគ្នាតែម្តងដូចតទៅ ៖

ក្តៅក្នុង អាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទគ្រប់វ័យ ដោយអាការក្តៅក្នុងនេះនឹងកើតឡើងនៅក្នុងប្រអប់មាត់ ចាប់ផ្តើមដំបូងមានពងក្រហមៗកើតឡើង ហើយបន្ទាប់ពីនោះមកក៏ក្លាយបន្តិចម្តងៗទៅជាគ្រាប់ពណ៌សមានពណ៌ ក្រហមព័ទ្ធជុំវិញទុលឡើង ធ្វើឱ្យឈឺនៅត្រង់កន្លែងដែលកើតនោះ រួចហើយបែក និងឡើងក្រហាយនៅពេលញ៉ាំបាយម្តងៗ។ អាការក្តៅក្នុងមានមូលហេតុមកពីការចូលគេងយប់ជ្រៅ រាងកាយល្វើយអស់កម្លាំង ភាពតានតឹងធុញថប់ ការប្រែប្រួលរបស់អ័រម៉ូន ការមករដូវ (ចំពោះស្រ្តី) ការប្រត្តិកម្មចាញ់អាហារ ឬអាចបណ្តាលមកពីការខ្វះវិតាមីន B12 ធាតុដែក និងអាស៊ីតហ្វូលីក តែសូមកុំបារម្ភជ្រុលពេកអី វិធីការពារមិនឱ្យកើតរោគក្តៅក្នុងនេះ គ្រាន់តែយើងប្រតិបត្តិតាមវិធីណែនាំដូចខាងក្រោមប៉ុណ្ណោះ។

១ . គួរចៀសវាងការហាលថ្ងៃរយ:ពេលយូរ ព្រោះវានឹងធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយឡើងខ្ពស់ ។
២ . គួរទទួលទានវិតាមីន C ដើម្បីឱ្យប្រព័ន្ធភាពស៊ាំនឹងជំងឺរបស់រាងកាយរឹងមាំជាប់ជានិច្ច ។
៣ . មិនគួរញ៉ាំអាហារប្រភេទខ្លាញ់ៗ ចៀនបំពងឡើយ ព្រោះវានឹងរឹតតែបង្កើនកំដៅដល់រាងកាយ ។
៤ . គួរជ្រើសរើសញ៉ាំអាហារណាដែលមានលក្ខណ:ត្រជាក់ៗ ដូចជា ផ្លែក្រូច ឪឡឹក ជាដើម ។

ដោយវិធីងាយៗទាំងនេះ យើងនឹងបានស្រួលខ្លួន ចៀសផុតពីអាការពងបែកនៅក្នុងមាត់ទៅហើយ៕

លោក​គ្រូ-អ្នក​គ្រូ និង​មន្ត្រីរាជការ​ស្ទើរ​គ្រប់​ក្រសួង​នឹង​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព ដោយ​ឥតគិតថ្លៃ​ និង​​​គ្រោះថ្នាក់​ការងារ​​​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នេះ​បើតាម​លោក​ ជាវ ប៊ុន​ រិទ្ធិ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ សង្គម​​​។
បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅ​កាត់​ថា (បបស) គឺជា​​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ មាន​បេសកកម្ម​បម្រើ ឱ្យ​វិស័យ​សន្តិសុខ​សង្គម ដែល​បច្ចុប្បន្ន​​កំពុង​ដាក់​ឱ្យ​ដំណើរការ​របប​ធានា​រ៉ាប់​រង​ហានិភ័យ​ការងារ និង​របប​សន្តិសុខ​សង្គម​ផ្នែក​​ថែទាំ​សុខភាព សម្រាប់​កម្មករ​-កម្មការិនី​។
លោក​ ជាវ ប៊ុនរិទ្ធិ បាន​បន្ថែម​​ថា បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ដល់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​រៀបចំ​របប​សន្តិសុខ​សង្គម​សម្រាប់​មន្រ្តី​សាធារណៈ។​

​​​​​លោក​ ជាវ ប៊ុនរិទ្ធិ

របប​សន្តិសុខ​សង្គម​សម្រាប់​មន្រ្តី​សាធារណៈ​នេះ​មាន​បីដូច​កម្មករ​និយោជិក​ក្នុង​វិស័យឯកជន​ដែរ​​
ទី​១ គឺ​គ្រោះថ្នាក់​ការងារ​
ទី២ ថែទាំសុខភាព​
ទី៣ សោធននិវត្តន៍​។
ដោយ​ឡែក​សម្រាប់​សោធន​និវត្តន៍​ មន្រ្តី​សាធារណៈ​បាន​ទទួល​ហើយ។ ប៉ុន្តែ​របប​គ្រោះ​ថ្នាក់​ការងារ​ និង​របប​ថែទាំ​សុខភាព​​មន្ត្រី​សាធារណៈ​ទទួល​បាន​ដែរ តែ​មិន​ពេញ​លេញ​។ មិន​ពេញ​លេញ​មានន័យ​ថា នៅ​ពេល​ដែល​​មន្រ្តី​សាធារណៈ​គ្រោះថ្នាក់​នៅ​​នឹង​កន្លែង​ធ្វើ​ការ​ គ្រោះថ្នាក់​នៅ​ពេល​បំពេញ​បេសកកម្ម​តាម​ខេត្ត និង​មាន​ជំងឺ​វិជ្ជាជីវៈ ​ពេល​ចូល​ទៅ​មន្ទីរពេទ្យ​ត្រូវ​បង់​លុយខ្លួន​ឯង​សិន បន្ទាប់​មក​យក​វិក្កយបត្រ​នោះ​ ដើម្បី​​សុំ ទូទាត់​ថវិកា​ពី​អង្គភាព​វិញ​។
មន្រ្តី​សាធារណៈ​ដែល​នឹង​ទទួល​បាន​ពី​របប​នេះ៖
ទី១, សំដៅ​លើ​មន្ត្រីរាជការ ដែល​បាន​នឹង​កំពុង​បំពេញ​​ការងារ​នៅ​ក្នុង​ក្រសួង​ និង​ស្ថាប័នរដ្ឋ​​ ទាំង​រដ្ឋបាល​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​
ទី​២, គឺ​មន្ត្រីរាជការ​បម្រើ​ការងារ​​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ក៏ដូចជា​មន្រ្តីជាប់​កិច្ច​សន្យា ហើយ​មន្រ្តី​សាធារណៈ​នេះ​បូករួម​ទាំង​មន្រ្តី​នយោបាយ ​ដែល​ជា​មន្រ្តី​មាន​អាណត្តិ​ ឧទាហរណ៍​ដូចជា​មន្រ្តីក្រុម​ប្រឹក្សា​ឃុំ​ ក្រុម​ប្រឹក្សា​ស្រុក​ ខណ្ឌ​ក្រុង ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ ​ប្រធាន​ភូមិ​ អនុភូមិ និង​សមាជិកភូមិ ហើយ​បូករួម​ទាំង​តំណាងរាស្ត្រ​ផង​ បើ​សិនខាង​រដ្ឋសភា​​បញ្ចូល​មក​។ ​មន្រ្តី​នគរបាល​ជាតិ​ លើ​ក​លែង​តែ​មន្រ្តី​ស្ថិត​នៅ​​ក្នុង​កង​យោធពលខេមរភូមិន្ទ​មានន័យ​ថា ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​។ ដោយ​សារ​ខាង​ក្របខ័ណ្ឌ​វិស័យ​ការ​ពារ​ជាតិ​​ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​ដោយ​ឡែក​។
លោក​​ ជាវ ប៊ុនរិទ្ធិ​ ឱ្យ​ដឹង​បន្ថែម​ថា ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឡាយ​ព្រះហស្តលេខា​ទៅ​លើ​ព្រះរាជ្យក្រឹត្យ​ស្ដីពី​ការ​បង្កើត​របប​សន្តិសុខ សង្គម​​ ផ្នែក​ហានិភ័យ​ការងារ​ និង​ផ្នែ​ក​ថែទាំ​សុខភាព​ សម្រាប់​មន្រ្តី​សាធារណៈ​ រួម​ទៅ​នឹង​អតីត​មន្រ្តីរាជការ និង​អតីយុទ្ធជន​រួចហើយ​​។
អតីត​មន្ត្រីរាជការ​ សំដៅ​ទៅលើ​មន្ត្រី​ចូលនិវត្តន៍​ និង​អតីតយុទ្ធ​ជន​​។ បេឡាជាតិ​របប​សន្តិសុខ​សង្គម​​កំពុង​ប្រជុំ​ក្រុម​មន្រ្តី​បច្ចេកទេស​​មក​ពី​អន្តរក្រសួង​ បន្ទាប់​មក​ដាក់​ចូល​​​ក្នុង​កិច្ច​ប្រជុំ​ពេញ​​អង្គ​គណៈ​រដ្ឋមន្ត្រី ដើម្បី​ធ្វើ​ការ​អនុម័ត​នៅ​ដើមខែ​ សីហា នេះ។
“អញ្ចឹង​នៅ​ពេល​​សម្ដេច​លោក​ចុះ​ហត្ថលេខា​ហើយ​ យើង​នឹង​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​​នូវ​របប​ហានិភ័យ​ការងារ​ និង​របប​ថែទាំ​សុខភាព​​សម្រាប់​មន្រ្តី​សាធារណៈ​ នៅ​ពេល​​ដែល​របប​ទាំង​ពីរ​នេះ​ដើ​រ​ បងប្អូន​មន្ត្រីរាជការ​យើង​គាត់​អាច​ទៅ​ទទួល​សេវា​ថែទាំ​សុខភា​ព​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ការ​ចំណាយ គឺជា​បន្ទុក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ហើយ​រដ្ឋ​ជា​អ្នក​ទទួល​បន្ទុក​ចេញ​លុយ​ហ្នឹង ការ​បង់​វិភាគ​ទាន​ គឺរដ្ឋ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​ជា​អ្នក​បង់​លុយ​​ផ្នែក​គ្រោះថ្នាក់​ការងារ និង​ថែទាំ​សុខភាព”។ចំពោះ​អតីត​មន្ត្រីរាជការ និង​អតីត​យុទ្ធជន​ក៏​ដូច​គ្នា​ដែរ គឺ​រដ្ឋ​ជាអ្នក​បង់​ឱ្យ​។ នេះ​គឺជា​ដំណឹង​រីករាយ​មួយ​ដែល​គ្រប់​គ្នា​តែង​ទទូច​ចង់បាន​ ជាពិសេស​អតីត​មន្រ្តីរាជការ។
ថ្លែង​ក្នុង​ពិធី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ «ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម ឆ្នាំ ២០១៦-២០២៥ » កាលពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០១៧ កន្លងមក​នេះ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ក៏​បាន​លើក​ឡើង​ជុំវិញ​បញ្ហា​ខាង​លើ​ផងដែរ។ បន្ថែម​លើ​នេះ​សម្តេច​បាន​ស្នើ​សុំ​ឱ្យ​​ខាង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ចូល​ក្នុង​ក្រប​ខណ្ឌ​គោល​ នយោបាយ​ជាតិ ដើម្បី​ការធានា​រ៉ាប់​រង​ផ្នែក​សុ​ខភាព ​និង​គ្រោះ​ថ្នាក់​ផ្សេ​ងៗ ​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​
នេះ​ជា​ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម​ ២០១៦​-​២០២៥​ ​ជា​ផែន​ទី​បង្ហាញ​ផ្លូវ​រយៈពេល​វែង ​ដើម្បី​ក​សាង​ប្រព័ន្ធ​គាំពារ​សង្គម​មួយ ដែល​មាន​ប្រសិទ្ធភាព​បម្រើ​គោល​នយោបាយ​​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​របស់​ប្រជាជន​ សំដៅ​លើក​កម្ពស់​សុខុមាល​ភាព​។​
សម្ដេច​តេជោ ​ហ៊ុន សែន ​ក៏​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ជាតិ​គាំ​ពារ​សង្គម​ត្រូវ​ធ្វើ​ការងារ​នេះ​ឱ្យ​បា​ន​ល្អ​ដើម្បី​ជំរុញ​ឱ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព ​ស្រប​តាម​គោល​ដៅ ​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​ឯកសារ​ ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំ​ពារ​សង្គម​៕

ថ្វី​បើ​មាន​ការ​វិវត្តន៍​ផ្នែក​បច្ចេកវិទ្យា​យ៉ាង​ណា​ក្ដី មក​ទល់​នឹង​ពេល​នេះ​មាតាបិតា និង​ជីដូន​មួយ​ចំនួន នៅ​តែ​ប្រព្រឹត្ត​ឥរិយាបថ​តាម​ទំនៀមទម្លាប់ និង​ជំនឿ​តៗ​ដោយ​ច្របាច់​ក្បាល​សុដន់​របស់​ទារក​អាយុ ក្រោម ១​ខែ។

តើ​ការ​ប្រព្រឹត្ត​បែប​នេះ​ជា​ការ​ត្រឹមត្រូវ​ដែរ ឬ​ទេ និង​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ?

គ្រូពេទ្យ​កុមារ និង​គ្រូពេទ្យ​ឯកទេស​សុដន់​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​ទារក​ដែល​មាតាបិតា​បញ្ជូន​មក​មន្ទីរពេទ្យ​ដោយសារ​តែ​ទារក​ទាំង​នោះ​គ្រុនក្ដៅ និង​មាន​ដំបៅ​នៅ​ត្រង់​សុដន់ បន្ទាប់​ពី​មាតាបិតា ឬ​ជីដូន​ច្របាច់​ក្បាល​សុដន់​ទារក​អាយុ​ក្រោម​១​ខែ ដែល​គេ​ជឿ​ថា​កុំ​អោយ​សុដន់​ធំ​ឬ​យារ​នៅ​ពេល​ពេញ​វ័យ។

គ្រូពេទ្យ​ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា មាន​ប្រសាសន៍​ថា ជា​ទស្សនៈ​យល់​ច្រឡំ​មួយ​ដែល​មនុស្ស​ចាស់​ធ្វើ​ត​គ្នា​ពី​បុរាណ​មក ហើយ​កូន​ចៅ​ជំនាន់​ក្រោយ​មិន​អាច​ប្រកែក បាន​ទោះ​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ក៏ដោយ។ លោក​បន្ត​ថា គ្មាន​ការ​សិក្សា​ណា​មួយ​ដែល​បញ្ជាក់​ថា សុដន់​ធំ ឬ​យារ​នៅ​ពេល​ពេញ​វ័យ​ដោយសារ​មិន​បាន​ច្របាច់​យក​គ្រាប់​ចេញ​នៅ​ពេល​ជា​ទារក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទម្រង់​ប្រែប្រួល​នៅ​ពេល​មនុស្ស​ពេញ​វ័យ​គឺ​អាស្រ័យ​ទៅ​លើ​តំណពូជ។ ម្យ៉ាង​វិញ​ទៀត​ឥរិយាបថ​នៃ​ការ​ប្រព្រឹត្ត​បែប​នេះ​បាន​ផ្ដល់​ផល​លំបាក​ដល់​ទារក ដែល​នាំ​ឲ្យ​ទារក​គ្រុន​ក្ដៅ មាន​ហើម​នៅ​លើ​សុដន់ និង​រហូត​ដល់​ឡើង​ដំបៅ​ដែល​ឈាន​ទៅ​ដល់​ការ​វះកាត់​ជាដើម៖ «»។

លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បញ្ជាក់​ទៀត​ថា ការ​ច្របាច់​ក្បាល​សុដន់​នេះ​នាំ​ឲ្យ​ដាច់​រលាត់​សាច់​រហូត​ដល់​ឈាម​ក៏​មាន។ ករណី​នេះ​ដោយសារ​មេរោគ​ឆ្លង​តាម​រយៈ​ដៃ​មិន​ស្អាត ឆ្លង​ទៅ​តាម​ឈាម នាំ​ឲ្យ​មាន​មេរោគ​នៅ​ក្នុង​ឈាម​ឆ្លង​ទៅ​ជា​ជំងឺ​ផ្សេងៗ ពិបាក​ព្យាបាល ព្រោះ​មេរោគ​នេះ​នឹង​ទៅ​ប៉ះ​ដល់​ទី​ណា​នោះ​នឹង​ឆ្លង​ដល់​កន្លែង​នោះ៖ «»។


មន្ត្រី​ចូលនិវត្តន៍​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​សិក្សា​ឯកទេស​សុដន់​ពី​ប្រទេស​បារាំង អ្នកស្រី​វេជ្ជបណ្ឌិត ជូ ពិន ឆ្លើយ​តប​ថា មាតា​បិតា​មិន​គួរ​គប្បី​ធ្វើ​អ្វី​លើ​ទារក​ហួស​ពី​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ឡើយ។ អ្នកស្រី​បន្ត​ថា បន្ទាប់​ពី​សម្រាល​ហើយ​គ្រូពេទ្យ​បាន​តាមដាន​លើ​អវយវៈ សំខាន់​៤ គឺ​ឆ្អឹង​បង្ហើយ ផ្ចិត ប្រដាប់​បន្ត​ពូជ និង​ស្បែក។ អ្នកស្រី​ផ្ដល់​ឱវាទ​ថា ការ​ច្របាច់​ក្បាល​សុដន់​បាន​ធ្វើ​ឲ្យ​ប៉ះទង្គិច​ទៅ​លើ​សរីរាង្គ​សុដន់​ដែល​កំពុង​ដំណើរការ​លូតលាស់ ការវិវឌ្ឍន៍​នៃ​សុដន់ និង​នាំ​ឲ្យ​គ្រាំ​ហើយ​រលាក​ក្រពេញ​សុដន់៖«»។

ងាក​មក​ការ​ព្យាបាល​ចំពោះ​ទារក​ដែល​រង​ការ​ប៉ះទង្គិច លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ណែនាំ​ឲ្យ​អាណាព្យាបាល​ឆាប់​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​នៅ​ពេល​ទារក​ទទួល​រង​នូវ​បញ្ហា​នេះ។ លោក​ថា គ្រូពេទ្យ​នឹង​ពិនិត្យ​ទៅ​តាម​សភាព​ជំងឺ​ទារក​អាច​នឹង​ត្រូវ​វះកាត់​យក​ខ្ទុះ​ចេញ និង​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ៖ «បើ​សិន​ជា​ក្នុង​ដំណាក់កាល​គ្រាន់​តែ​ប៉ោង ហើម​គ្រាន់​តែ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់។ តែ​បើ​ក្នុង​ករណី​ហើម​ក្លាយ​ដោយសារ​ដាច់​ស្បែក​មាន​មេរោគ​ចូល យើង​សំអាត​យក​ខ្ទុះ​ចេញ ចាក់​ថ្នាំ​ផ្សះ​ដើម្បី​កុំ​ឲ្យ​ក្នុង​ឈាម​ទាន់»។

ទាក់ទង​ទៅ​នឹង​ការ​ថែទាំ​ទារក​ដែល​ទើប​នឹង​កើត​វិញ មាតាបិតា និង​ជីដូន​ក្រៅ​ពី​ធ្វើតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​គប្បី​គាត់​ត្រូវ​ស្វែងយល់ និង​ចេះ​ដឹង​ដោយ​ខ្លួន​ឯង​ដែរ ដូច​ជា មិន​ត្រូវ​លាប​ប្រេង​កូឡា​នៅ​លើ​បង្ហើយ​ចុង​ដង្ហើម​ទារក ឬ​លាប​នៅ​លើ​ផ្ចិត។ កុំ​បន្ថែម​ម្សៅ​ទឹក​អប់​លើ​ស្បែក​ទារក តែ​អាច​ប្រើ​ម្សៅ​បាន​លុះ​ត្រា​តែ​ទារក​មាន​រលាក​ត្រង់​ក្រលៀន ក ឬ​ត្រ​កៀក ជាដើម តែ​ត្រូវ​ពិនិត្យ​មើល​ប្រភេទ​ម្សៅ​នោះ​ជៀសវាង​ជា​ម្សៅ​ដែល​អាច​មាន​ប្រតិកម្ម​លើ​ស្បែក​ទារក។ និយាយ​ឲ្យ​ចំ​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា ដំបៅ​មិន​ឈឺ​កុំ​យក​ឈឺ​ចាក់៕

ប្រភព៖http://www.rfa.org/khmer/news/health/baby-care-09162017065220.html

ជាការពិតណាស់ មនុស្សជាច្រើន ជាពិសេសសុភាពនារីទាំងឡាយក្នុងពេលបច្ចុប្បន្នមានការបារម្ភ និងមានបញ្ហាប្រឈមជាច្រើនជាមួយនឹងការឡើងទម្ងន់។ មនុស្សមួយចំនួនបានព្យាយាមប្រើប្រាស់វិធីសាស្ដ្រជាច្រើន ដើម្បីគ្រប់គ្រង និងបញ្ចុះទម្ងន់របស់ខ្លួនឱ្យបានត្រឹមត្រូវ តែបែរជាមិនមានប្រសិទ្ធភាពទៅវិញ។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថា សកម្មភាពពេលយប់មួយចំនួនរបស់អ្នក បានធ្វើឱ្យអ្នកឡើងទម្ងន់ដោយមិនបានដឹងខ្លួន។ 
ខាងក្រោមនេះជាទម្លាប់អាក្រក់ ដែលធ្វើឱ្យអ្នកមិនអាចបញ្ចុះទម្ងន់បាន ហើយថែមទាំងអាចឡើងទម្ងន់ខ្លាំងទៀតផង ៖
១.គេងមិនគ្រប់គ្រាន់ 
ការដែលអ្នកមិនបានគេងឱ្យបានគ្រប់គ្រាន់ នឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការយឺត ហើយថែមទាំងធ្វើឱ្យអ្នកឃ្លានខ្លាំង ខុសពីធម្មតាថែមទៀតផង។ ហើយពេលដែលអ្នកអត់ងងុយ អស់កម្លាំង អ្នកនឹងគ្មានអារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណផ្សេងៗ។ យកល្អគួរតែគេងយ៉ាងហោចណាស់ឱ្យបាន ៨ម៉ោងក្នុងមួយថ្ងៃទើបជាការប្រសើរ។ 
ការដែលអ្នកមិនបានគេងឱ្យបានគ្រប់គ្រាន់ នឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការយឺត
២.បរិភោគអាហារនៅពេលយប់ច្រើនពេក
ការទទួលទានអាហារនៅពេលយប់ច្រើន ឬក៏ឆ្អែតខ្លាំងពេកនឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារ ធ្វើការយឺតក្នុងកំឡុងអ្នកកំពុងគេង ជាពិសេសពេលដែលអ្នកទទួលទានអាហារបណ្តើរមើលកម្មវិធិទូរទស្សន៍ ឬលេងឧបករណ៍អាឡិចត្រូនិចដូចជា ទូរស័ព្ទ កំព្យូទ័រ ថេបប្លែតផ្សេងៗជាដើម នោះនឹងធ្វើឱ្យអ្នកបរិភោគអាហារ បានកាន់តែច្រើនដោយមិនដឹងខ្លួន។ ដូច្នេះនៅពេលយប់មុនចូលដំណេក អ្នកគួរបរិភោគចំណីអាហារណាដែលមានប្រយោជន៍ និងមានជាតិប្រូតេអ៊ីនចំពោះរាងកាយនិងសុខភាពដូចជាបន្លែ ផ្លែឈើជាដើម។ 
ការទទួលទានអាហារនៅពេលយប់ច្រើនពេក ឬក៏ឆ្អែតខ្លាំងពេកនឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារ ធ្វើការយឺតក្នុងកំឡុងអ្នកកំពុងគេង
៣. ទទួលទានដំណេកភ្លាមៗបន្ទាប់ពីបរិភោគអាហារពេលយប់រួច
ពេលដែលអ្នកចូលគេងបន្ទាប់ពីបរិភោគហើយភ្លាមៗ វានឹងធ្វើឱ្យប៉ះពាល់ហើយមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ថែមទាំងអាចកកជាតិខ្លាញ់ មិនល្អក្នុងក្រពះពោះវៀន ថែមទៀតផង។ អ្នកគួរតែបរិភោគអាហារពេលយប់ មុនពេលចូលគេងយ៉ាងហោចណាស់ក៏ ២ម៉ោងដែរ។  
ពេលដែលអ្នកចូលគេងបន្ទាប់ពីបរិភោគហើយភ្លាមៗ នឹងធ្វើឱ្យប៉ះពាល់ និងមានបញ្ហា ដល់ប្រព័ន្ធរំលាយអាហារ ថែមទាំងអាចកកជាតិខ្លាញ់មិនល្អក្នុងក្រពះពោះវៀន
៤. បរិភោគអាហារ ចៀន និង បំពង
អាហារពេលយប់ដែលមានជាតិខ្លាញ់ និងបំពងមិនមែនជាអាហារដែលសមស្របសម្រាប់អ្នកទេ។ អ្នកគួរចៀសវាងកុំបរិភោគអាហារទាំងនោះ ព្រោះវាមានកម្រិតជាតិខ្លាញ់ខ្ពស់ និងមានកាឡូរីច្រើន ដែលធ្វើឱ្យក្រពះពិបាករំលាយអាហារ ហើយវាថែមទាំងរំខានដំណេករបស់អ្នក ដូចជាការគេងមិនលក់ជាដើម។ ជាការប្រសើរបំផុត បើសិនជាអ្នកប្តូរមកជាអាហារដែល ចំហុយ អាំង និងដុតជំនួសវិញ។ 
អាហារពេលយប់ដែលអ្នកទទួលទានមានជាតិខ្លាញ់ និងបំពងមិនមែនជាអាហារដែលសមស្របសម្រាប់អ្នកទេ
៥.អាហារដែលមានជាតិហឹរ
ការបរិភោគអាហារដែលមានជាតិហឹរ នឹងធ្វើឱ្យក្រពះពោះវៀនរបស់អ្នកក្តៅក្រហល់ក្រហាយ និងអាចបណ្តាលឱ្យអ្នកគេងមិនលក់ថែមទៀតផង ជាពិសេសនោះនឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ។ ការបរិភោគអាហារ ដែលមានជាតិហឹរនៅពេលថ្ងៃអាចជួយឱ្យប្រព័ន្ធរំលាយអាហារ ដំណើរការដុតបំផ្លាញចំណីអាហារបានលឿន តែមិនមែនជាការបរិភោគអាហារនៅពេលយប់នោះទេ។  
ការបរិភោគអាហារដែលមានជាតិហឹរ នឹងធ្វើឱ្យក្រពះពោះវៀនរបស់អ្នកក្តៅក្រហល់ក្រហាយ និងអាចបណ្តាលឱ្យអ្នកគេងមិនលក់ថែមទៀតផង
៦.បរិភោគគ្រាប់ធញ្ញជាតិ ឬអាហារដែលមានជាតិកាបូអ៊ីដ្រាត
ការបរិភោគអាហារនៅពេលយប់ដែលផ្សំពីគ្រាប់ធញ្ញជាតិ ឬអាហារដែលធ្វើឡើងពី ជាតិម្សៅ ដូចជានំប៉័ងជាដើម នឹងផ្តល់ថាមពលជាច្រើន នៅពេលដែលអ្នកកំពុងតែគេង។ ហើយអាហារដែលសម្បូរជាតិស្ករអស់ទាំងនេះហើយ ធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការមិនបានល្អថែមទៀតផង។ យកល្អការបរិភោគផ្លែឈើស្រស់ៗដែលមានជាតិប្រូតេអ៊ីន ខ្ពស់ទើបជាការប្រសើរ។ 
អាហារដែលសម្បូរជាតិស្ករអស់ទាំងនេះហើយ ធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការមិនបានល្អ
៧. ចូលចិត្តបរិភោគបង្អែមនៅពេលយប់
បង្អែមភាគច្រើនមានការផ្សំគ្រឿងពីម្សៅ និងស្ករ ហើយសារជាតិទាំងអស់នោះនឹងធ្វើឱ្យរាងកាយរបស់អ្នក ពិបាកដុតបំផ្លាញកាឡូរី នៅពេលយប់ដែលអ្នកចូលដំណេក។ បើសិនជាអ្នកមិនអាចខ្វះបង្អែមទាំងនោះបាន អ្នកអាចដាក់ផ្លែឈើស្រស់ផ្សំគ្រឿងបន្ថែមទើបជាការល្អ។ 
បង្អែមភាគច្រើនមានការផ្សំគ្រឿងពីម្សៅនិងស្ករ ហើយសារជាតិទាំងអស់នេះហើយធ្វើឱ្យរាងកាយរបស់អ្នកពិបាកនឹងដុតបំផ្លាញកាឡូរីនៅពេលយប់
៨.អាហារញ៉ាំលេង ក្រោយបរិភោគអាហារពេលយប់រួច
ការដែលអ្នកមានចំណីអាហារញ៉ាំលេងបន្ថែមទៀត ក្រោយបរិភោគអាហារពេលយប់ វានឹងធ្វើឱ្យកើនជាតិកាឡូរីបន្ថែមទៀត ហើយវានឹងផ្តល់ថាមពលដល់រាងកាយដែលមិនអាចធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ នៅពេលយប់។ ប៉ុន្តែក្នុងករណីអ្នកមិនអាចអត់អាហារទាំងនោះបាន អ្នកអាចបន្ថយជាតិកាឡូរីត្រឹមតែ ២០០ ឬរកចំណីញ៉ាំលេងណាដែលមានសារធាតុចិញ្ចឹមល្អចំពោះរាងកាយ និងសុខភាព។  
ការដែលអ្នកមានចំណីអាហារញ៉ាំលេងបន្ថែមទៀតក្រោយបរិភោគអាហារពេលយប់ វានឹងធ្វើឱ្យកើនជាតិកាឡូរីបន្ថែមទៀត
៩.តមមិនបរិភោគអាហារពេលល្ងាច
ការដែលអ្នកព្យាយាមមិនបរិភោគអាហារពេលល្ងាច ដើម្បីបញ្ចុះទម្ងន់នោះ វាមិនមែនជាជម្រើសដែលល្អនោះឡើយ។ ពេលដែលអ្នកមិនបានបរិភោគអាហារអ្វីសោះ នោះ វានឹងធ្វើឱ្យអ្នកមានចំណង់ ក្នុងការញ៉ាំអាហារនៅពេលបន្ទាប់ ហើយវាថែមទាំងធ្វើឱ្យអ្នកមានបញ្ហាថប់អារម្មណ៍ បាត់បង់ជាលិកាសាច់ដុំ និងធ្វើឱ្យស្បែករបស់អ្នកប្រែជាយារធ្លាក់ថែមទៀតផង។ តែបើសិនជាអ្នកមានការរវល់ ឬចង់ធ្វើការបញ្ចុះទម្ងន់ឱ្យបានត្រឹមត្រូវ អ្នកអាចយកបន្លែ ឬផ្លែឈើស្រស់ៗជាអាហារពេលយប់ជំនួសបាន។ 
ការដែលអ្នកព្យាយាមមិនបរិភោគអាហារពេលល្ងាចដើម្បីបញ្ចុះទម្ងន់នោះ វាមិនមែនជាជម្រើសដែលល្អនោះឡើយ
១០. ផឹកកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
ការដែលអ្នកបរិភោគភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន នឹងធ្វើឱ្យអ្នកគេងមិនលក់នៅពេលយប់ ហើយធ្វើឱ្យឡើងកូឡេសធើរ៉លខ្ពស់ផងដែរ។ យកល្អអ្នកគួរតែបរិភោគទឹកដោះគោក្តៅៗ ឬទឹកផ្លែឈើក្រឡុកស្រស់ៗជំនួសវិញ។  
បរិភោគភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននឹងធ្វើឱ្យអ្នកគេងមិនលក់នៅពេលយប់ ហើយធ្វើឱ្យឡើងកូឡេធើរ៉លខ្ពស់ផងដែរ
១១.ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច មុនពេលចូលគេង
ពន្លឺភ្លើងពណ៌ខៀវ និងជាតិវិទ្យុសកម្ម ដែលចេញពីឧបករណ៍អេឡិចត្រូនិច ដូចជា ទូរស័ព្ទ កំព្យូទ័រ ជាដើមធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកជាខ្លាំង។ អ្នកត្រូវបិទឧបករណ៍ទាំងនោះយ៉ាងហោច មួយម៉ោងមុនពេលចូលគេង ហើយជ្រើសយកការអានសៀវភៅ និងស្តាប់ចម្រៀងជំនួសវិញទើបជាការល្អ។
ពន្លឺភ្លើងពណ៌ខៀវ និងជាតិវិទ្យុសកម្ម ដែលចេញពីឧបករណ៍អេឡិចត្រូនិចដូចជា ទូរស័ព្ទ កំព្យូទ័រ ជាដើមធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកជាខ្លាំង
១២.ចូលគេងយប់ជ្រៅ
ការដែលអ្នកទទួលទានដំណេកយប់ជ្រៅពេក នឹងធ្វើឱ្យជាតិខ្លាញ់ឡើងខ្ពស់ និងប្រព័ន្ធរំលាយអាហារ មិនអាចធ្វើការដុតបំផ្លាញឱ្យបានត្រឹមត្រូវនោះទេ ហើយថែមទាំងធ្វើឱ្យអ្នកឆាប់ឃ្លាន ឬបរិភោគអាហារច្រើនខុសពីធម្មតា នៅពេលក្រោកឡើងពេលព្រឹកផងដែរ។ ការចូលគេងភ្លេមៗនៅពេលដែលអ្នកងងុយ និងធ្វើលំហាត់ប្រាណងាយៗខ្លះៗ នឹងធ្វើឱ្យអ្នកមានសុខភាពល្អ និងគេងលក់ស្រួល៕ 
ការដែលអ្នកទទួលទានដំណេកយប់ជ្រៅពេក នឹងធ្វើឱ្យជាតិខ្លាញ់ឡើងខ្ពស់ និងប្រព័ន្ធរំលាយអាហារមិនអាចធ្វើការដុតបំផ្លាញឱ្យបានត្រឹមត្រូវនោះទេ

ប្រភព៖https://www.khmerload.com/news/64932

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.